មិនគួរឱ្យជឿ! ភ្លើងព្រៃកំណាចចាញ់ក្រាបភូមិគ្រឹះអតីត ០០៧ ខណៈផ្ទះអ្នកផ្សេងឆេះស្ទើរគ្មានសល់!

0
83

កាលីហ្វរញ៉ា៖ គិតត្រឹមថ្ងៃសុក្រនេះ ភ្លើងព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វរញ៉ា បានសម្លាប់មនុស្សយ៉ាងតិច ៦៣ នាក់ ខណៈ ៦៣០ នាក់កំពុងបាត់ខ្លួន ព្រមទាំងប្រមាណ ៣ សែននាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានជម្លៀសខ្លួនទៅរកទីសុវត្ថិភាព។

ប៉ុន្តែអ្វីដែលចម្លែកនោះគឺ ផ្ទុយពីផ្ទះសម្បែងរបស់តារាល្បីៗនិងប្រជាជនភាគច្រើនដែលត្រូវបានលេបត្របាក់ស្ទើរទាំងស្រុងនោះ ភូមិគ្រឹះតម្លៃ ៣.៥ លានដុល្លាររបស់អតីតកំពូលតារាហូលីវូដ ០០៧ ដែលស្ថិតនៅតំបន់ Malibou គ្មានរងការខូចខាតអ្វីសូម្បីបន្តិច។

ក្រៅពីជួយអតីតកំពូលតួអង្គក្នុងរឿងស៊ើបអង្កេត James Bond សំណាងក៏ជួយតារាជើងចាស់ Anthony Hopkin ផងដែរ ដោយផ្ទះអ្នកជិតខាងរបស់គាត់ត្រូវបានលេបត្របាក់ខ្ទេចអស់ហើយ ប៉ុន្តែផ្ទះមាត់ឆ្នេររបស់គាត់ រួមទាំងកៅអីនៅទីធ្លាខាងមុខសម្រាប់អង្គុយមើលទេសភាពសមុទ្រ ក៏ភ្លើងដ៏សន្ធោរសន្ធៅមិនខ្ចីដុតបំផ្លាញដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here